កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ​ ធ្វើការបង្រ្កាប​និងឃាត់ខ្លួនជនសង្ស័យ​បញ្ជូនទៅសាលាដំបូងខេត្តកំពង់ស្ពឺ ជាបន្តបន្ទាប់ដូចភ្លៀងរលឹម

ខេត្តកំពង់ស្ពឺ៖ ក្រោមការដឹកនាំបញ្ជាដោយរបស់ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ​ និង​សម្រប​សម្រួល​នីតិវិធី​ពី​ ឯកឧត្តម​​ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ស្ពឺ​ កម្លាំង​ជំនាញ​ការិយាល័យ​ប្រឆាំងគ្រឿងញៀន​ នៃមន្ទីរស្រាវជ្រាវ និងបង្រ្កាបបទល្មើស​​ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ​​​ បានធ្វើការបង្រ្កាប​និងឃាត់ខ្លួនជនសង្ស័យ​បញ្ជូនទៅសាលាដំបូងខេត្តកំពង់ស្ពឺ ជាបន្តបន្ទាប់ដូចភ្លៀងរលឹម ជាប់ពាក់ព័ន្ធជាមួយករណីគ្រឿងញៀន ក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ។

 

Scroll to Top