លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី៣ ឆ្នាំ២០២៥ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ៖លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវធហត្ថខេត្តកំពង់ស្ពឺ​​​ នារសៀលថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥​នេះ​ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី៣ ឆ្នាំ២០២៥ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ នៅសាលាខេត្តកំពង់ស្ពឺ​ ក្រោមអធិបតី ឯកឧត្ដម​ ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តកំពង់ស្ពឺ​​​ និងមានមានការអញ្ជើញចូលរួមពីឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ និងជាអនុប្រធានអចិន្ត្រៃយ៍ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ​​ ព្រមទាំងមន្ត្រីរាជការ នៃរដ្ឋបាលខេត្តកំពង់ស្ពឺចូលរួមផងដែរ ដោយស្ថិតនៅនៅសាលាខេត្តកំពង់ស្ពឺ។

ក្នុង​កម្មវិធី​នេះដែរ​ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានអានរបាយការណ៍ដើម្បីផ្តល់ជូនជាវឌ្ឍនភាពសមិទ្ធផលជាច្រើនដែលសម្រេចបានក្នុងត្រីមាសទី៣ ឆ្នាំ២០២៥ និងដាក់ទិសដៅការងារសម្រាប់ការអនុវត្តបន្តនិងបានលើកឡើងថា “តាមរយៈលទ្ធផលការងារដែលសម្រេចបានខាងលើបានឆ្លុះបញ្ចាំងយ៉ាងច្បាស់អំពីកិច្ចខិតខំប្រឹងប្រែងរបស់ ឯកឧត្តម លោកជំទាវ លោក លោកស្រី ក្រុមកាងារគ្រប់លំដាប់ថ្នាក់ និងមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ផ្នែក គ្រប់ថ្នាក់ យកចិត្តទុកដាក់បំពេញការងារ តួនាទី ភារកិច្ច របស់ខ្លួនយ៉ាងខ្ជាប់ខ្ជួនក្នុងការអនុវត្តកម្មវិធីជាតិ គោលនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី៣ និងបន្តថែរក្សាសមិទ្ធផលរបស់រាជរដ្ឋាភិបាល នាពេលកន្លងមកនេះផងដែរ។

តាមប្រសាសន៏ ឯកឧត្ដមឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី បានសង្កត់ធ្ងន់ដោយណែនាំអោយក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុង ស្រុក(ធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋនៅមូលដ្ឋានដែលខ្លួនចុះជួយមានស្នាមញញឹម)និងបានកោតសរសើរ និង​​វាយតម្លៃ​ខ្ពស់​ចំពោះ​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្ត​កំពង់ស្ពឺទាំងអស់ ដែល​បាន​បំពេញ​តួនាទីភារកិច្ច​យ៉ាង​សស្រាក់សស្រាំ​ ព្រមទាំងបានលើកទឹកចិត្តឱ្យក្រុមការងារបន្តកិច្ចសហការជាមួយរដ្ឋបាលខេត្តកំពង់ស្ពឺ និង​អាជ្ញាធរ​មូលដ្ឋាន​​ ដើម្បីធ្វើយ៉ាងណាផ្តល់សេវាសាធារណៈកាន់តែប្រសើរជូនដល់ប្រជាពលរដ្ឋ និងចូលរួមដោះស្រាយរាល់កង្វល់នានា ដែលប្រជាពលរដ្ឋបានជួបប្រទះ ក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាលកម្ពុជា៕

Scroll to Top