រដ្ឋបាលខេត្តតាកែវ,÷ និងមន្ទីរអង្គភាពជុំវិញខេត្ត បណ្ដាទីវត្តអារាមនានា បានរៀបចំពិធីទូងស្គរ អបអរសាទរការចុះបញ្ជី “បូជនីយដ្ឋានចងចាំនៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សា និងសន្តិភាព” ទៅក្នុងបញ្ជីសម្បត្តិវប្បធម៌ពិភពលោករបស់អង្គការ UNESCO កាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ នៅប្រទេសបារាំង។
ពិធីទូងស្គរអបអរសាទរនាពេលនេះ ធ្វើឡើងនៅព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៥ ក្រោមអធិបតីភាព ឯកឧត្តម វុី សំណាងអភិបាលខេត្តតាកែវដោយមានការចូលរូម នៅតាមមន្ទីរអង្គភាព សាលាក្រុង ស្រុក និងតាមបណ្ដាទីវត្តអារាម ក៏រៀបចំអោយការជួបជុំវាយគង ទូងស្គរ ទះប៉ោត និងគោះត្រដោក តាមគ្រប់មធ្យោបាយដែលខ្លួនមាន ដើម្បីចូលរួមសាទរនាឱកាសនេះដែរ។
សូមបញ្ជាក់ថា “បូជនីយដ្ឋានចងចាំនៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សា និងសន្តិភាព” មានចំនួន ០៣ ទីតាំង រួមមាន «សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង (ស២១) មជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯក និងអតីតមន្ទីរឃុំឃាំង ម១៣»៕

