នគរបាលខណ្ឌកំបូល ធ្វើការអនុវត្តច្បាប់និងឃាត់ម៉ូតូដែលបានប្រើប្រាស់សុីម៉ាំងបំពង់សំឡេងខុសលក្ខណបច្ចេកទេស

រាជធានីភ្នំពេញ ៖ ដោយអនុវត្តតាមបទបញ្ជាផ្ទាល់ពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ គិតត្រឹមម៉ោង៧:០០នាទីព្រឹក ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៥ កម្លាំងនៃអធិការដ្ឋាននគរបាលខណ្ឌកំបូល បានឃាត់ម៉ូតូប្រើប្រាស់សុីម៉ាំងបំពង់សំឡេងខុសលក្ខណបច្ចេកទេស ចំនួន០២គ្រឿង និងម៉ូតូគ្មានផ្លាកលេខ ចំនួន០១គ្រឿង។

 

បច្ចុប្បន្នកម្លាំងនៃធិការដ្ឋាននគរបាលខណ្ឌកំបូល បានណែនាំអប់រំ និងធ្វេីកិច្ចសន្យាដល់អ្នកបេីបរម៉ូតូ និងតម្រូវឱ្យម្ចាស់ម៉ូតូយកបំពង់ស៊ីម៉ាំងដើមមកដោះដូរ និងធ្វើផ្លាកលេខម៉ូតូ ដើម្បីប្រគល់ម៉ូតូឱ្យត្រឡប់ទៅផ្ទះវិញ៕

Scroll to Top