លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ បាន​អញ្ជើញ​ជា​អធិបតីដឹកនាំកិច្ចប្រជុំបូកសរុបវឌ្ឍនភាពការងារជំនាញ កសាងកម្លាំង នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ…..

កំពង់ស្ពឺ៖នាថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ​ បាន​អញ្ជើញ​ជា​អធិបតីដឹកនាំកិច្ចប្រជុំបូកសរុបវឌ្ឍនភាពការងារជំនាញ កសាងកម្លាំង នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ នៅសាលប្រជុំមេបញ្ជាការ។

កិច្ចប្រជុំនេះមានអញ្ជើញចូលរួមពីសំណាក់ លោក​មេបញ្ជាការ​រង​ នាយ​សេនាធិការ​,មេបញ្ជាការ​រង​,លោកប្រធានមន្ទីរកសាងកម្លាំង,លោកនាយ​លេខាធិការ​ដ្ឋាន​និងលោកនាយរងការិយាល័យបុគ្គលិក ស្ថិតនៅ​សាល​ប្រជុំ​លោក​មេបញ្ជាការ​កង​រាជ​អាវុធហត្ថ​ខេត្ត​កំពង់ស្ពឺ​៕​

តាមប្រសាសន៏​​​ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ​​​ បាន​បញ្ជាក់​សង្កត់ធ្ងន់ក្នុងអង្គប្រជុំ​ថា​ ការរិយាល័យនៅក្នុងមន្ទីរទាំងអស់ត្រូវមានសាមគ្គីគ្នា ជួយសម្របសម្រួលឯកសារក៏ដូចជាការងារជំនាញតាមការិយាល័យនីមួយៗ ឲ្យបានល្អទៅវិញទៅកមកុំឲ្យស្ទះការងារ ហើយការិយាល័យនីមួយៗត្រូវគ្រប់គ្រងឯកសាររបស់ខ្លួនឲ្យបានល្អក្នុងនោះមានរបាយការណ៍ខែ ត្រីមាស ឆមាស ៩ខែ និងរបាយការណ៍ឆ្នាំ និងត្រូវបន្តយកចិត្តទុកដាក់ លើការងារជំនាញរបស់ខ្លួន គោរពវិន័យ អនុវត្តបទបញ្ជាតាមឋានានុក្រមចាត់តាំង។

ជាចុងក្រោយ​​ លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ បានផ្តាំផ្ញើរសូមឲ្យនាយទាហានចំណុះក្នុងមន្ទីទាំងអស់កុំប្រព្រឹត្ត​ ឬប្រើប្រាស់គ្រឿងញៀនឲ្យសោះហាមដាច់ខាត់​ មុននិងបញ្ជប់នៃកិច្ចប្រជុំលោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ ក៏បាន​ជូនពរ​ជ័យ​សេរីមង្គល​ ប្រកបដោយសុខភាពល្អបរិបូរណ៍​ និងមានសុភមង្គលគ្រប់ក្រុមគ្រួសារជានិច្ចនិរន្តរ៍៕

Scroll to Top