សារជូនឯកឧត្តមប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់​​ ជេរ ត្រាំ – Message to the Honorable Donald J. Trump, President of the United States of America

សារជូនឯកឧត្តមប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់​​ ជេរ ត្រាំ

ឯកឧត្តមប្រធានាធិបតីជាទីគោរព! ប្រទេសថៃមិនត្រឹមតែទាត់ចោលបទឈប់បាញ់និងដំណើរការសន្តិភាពដែលផ្តួចផ្តើមដោយឯកឧត្តមទេ ប៉ុន្តែថែមទាំងផ្គើននិងជាន់ឈ្លីនូវកិច្ចខិតខំប្រឹងប្រែងទាំងឡាយដើម្បីសន្តិភាពនិងការសង្គ្រោះជីវិតមនុស្ស។ ថៃបន្តសកម្មភាពឈ្លានពានប្រដាប់អាវុធមកលើកម្ពុជា រំលោភលើច្បាប់អន្តរជាតិ ដោយប្រើប្រាស់សព្វាវុធធុនធ្ងន់ គ្រាប់បែកចង្កោម រួមនឹងយន្តហោះទម្លាក់គ្រាប់បែកមកលើប្រជាជនកម្ពុជាស្លូតត្រង់ បំផ្លិចបំផ្លាញផ្ទះសម្បែង សាលារៀន និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិល បង្កការស្លាប់និងរបួសមនុស្សជាច្រើននាក់ និងមានជនភៀសខ្លួនជិតកន្លះលាននាក់។

យើងខ្ញុំទាំងអស់គ្នាជាប្រជាពលរដ្ឋខ្មែរសូមស្នើសុំឯកឧត្តមប្រធានាធិបតីសន្តិភាព «President of Peace» មេត្តាពិនិត្យ និងមានចំណាត់ការលើប្រទេសថៃ និងបញ្ឈប់ការឈ្លានពានរបស់យោធាថៃមកលើអធិបតេយ្យនិងបូរណភាពទឹកដីកម្ពុជា។

ក្នុងនាមជាប្រជាជនកម្ពុជា យើងខ្ញុំសូមឯកឧត្តមប្រធានាធិបតី មេត្តាពិនិត្យចាត់វិធានការទៅលើការប្រើប្រាស់យន្តហោះចម្បាំងទម្លាក់គ្រាប់ F-16 មកលើកម្ពុជា បង្កមហន្តរាយយ៉ាងធំធេងមកលើអាយុជីវិតប្រជាជនស្លូតត្រង់​ ហេដ្ឋារចនាសម្ព័ន្ធ មរតកវប្បធម៌មនុស្សជាតិនៃបូរាណស្ថាន។ សូមឯកឧត្តមប្រធានាធិបតី មេត្តាជួយសង្គ្រោះជីវិតជនស៊ីវិលនៅកម្ពុជា នាំយកសុខសន្តិភាពពេញលេញ!

Message to the Honorable Donald J. Trump, President of the United States of America

Dear Honorable President!
Thailand has not only rejected your initiative for the ceasefire and peace process but has also disregarded and overlooked all efforts aimed at promoting peace and saving lives. Thailand continues in its military aggression against Cambodia, in violation of international law, through the deployment of heavy weaponry, cluster bombs, and airstrikes affecting civilians. These operations have destroyed homes, schools, and civilian infrastructure, caused numerous deaths and injuries, and displaced nearly half a million people.

As the Cambodian people, we respectfully request the Honorable President, “President of Peace”, kindly consider taking action regarding Thailand’s military aggression against Cambodia’s sovereignty and territorial integrity.

We respectfully request your consideration of taking action regarding Thailand’s use of F‑16 fighter jets in bombing Cambodian territory. These operations have caused serious devastation to innocent civilians, critical infrastructure, and Cambodia’s cultural heritage. Please protect civilian lives and help bring lasting peace!

Scroll to Top