ឯកឧត្ដម យូ សិរីវុឌ្ឍ និងឯកឧត្តម ស្បោង សារ៉ាត អញ្ជើញជាគណៈអធិបតីក្នុង ពិធីប្រកាសទទួលស្គាល់សមាជិកថ្មី ដែលមកពីគណបក្សនយោបាយនានា ១៩៦នាក់ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកមេសាង ខេត្តព្រៃវែង

ខេត្តព្រៃវែង៖ នាព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកមេសាង ខេត្តព្រៃវែង ឯកឧត្ដម យូ សិរីវុឌ្ឍ បេសកជនពិសេសរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារចលនាកសាងសមាជិកគណបក្សនៅមូលដ្ឋានរាជធានី~ខេត្ត និងឯកឧត្តម ស្បោង សារ៉ាត សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈកម្មាធិការគណបក្សខេត្តព្រៃវែង ព្រមទាំងឯកឧត្តម លោកជំទាវ លោក លោកស្រី គណប្រតិភូ អញ្ជើញចូលរួមជាអធិបតីពិធីប្រកាសទទួលស្គាល់សមាជិកថ្មី ដែលមកពីគណបក្សប្រឆាំង និងគណបក្សនយោបាយនានាចំនួន១៩៦នាក់។

Scroll to Top