នៅព្រឹកថ្ងៃអាទិត្យ ៤រោច ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៥
ឯកឧត្តមបណ្ឌិត ប៉ែន ស៊ីម៉ន អ្នកតំណាងរាស្ត្រមណ្ឌលកំពត ជាប្រធានគណៈកម្មការទី១០នៃរដ្ឋសភាជាតិ និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពត បានអញ្ជើញចូលរួមពិធីបុណ្យសព លោកព្រឹទ្ធាចារ្យ ទេព សាម៉ន អាយុ១០១ឆ្នាំ ដែលពិធីបុណ្យនោះបារព្ធធ្វើនៅភូមិត្រពាំងកំភ្លាញ ឃុំអង្គភ្នំតូច ស្រុកអង្គរជ័យ ខេត្តកំពត។
ក្នុងនោះឯកឧត្តមបណ្ឌិត ប៉ែន ស៊ីម៉ន បានចូលរួមបច្ច័យបុណ្យសព ចំនួន៥លានរៀល និងប្រគេនព្រះសង្ឃចំនួន៧អង្គ ក្នុងមួយអង្គ១០ម៉ឺនរៀល ក្រុមអ្នកភ្លេងពិនពេទ្យចំនួន២០០ដុល្លា កម្លាំង៥០ម៉ឺនរៀល និងបានចែកជូនក្មេងៗចាស់ៗចូលរួមប្រមាណជាង២០០នាក់ ក្នុងម្នាក់២ម៉ឺនរៀល។
ជាមួយគ្នានោះ ឯកឧត្តម បណ្ឌិត ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត បានចូលរួមបច្ច័យ២លានរៀល អង្ករ២០០គីឡូ ទឹកបរិសុទ្ធ១០កេស និនសម្ភារៈមួយចំនួន
បន្ថែមពីនេះ សាខាកាកបាទក្រហមស្រុកអង្គរជ័យ បានចូលរួមពិធីបុណ្យបច្ច័យ ៥០ម៉ឺនរៀល អង្ករ ១០០គីឡូ ទឹកបរិសុទ្ធបីកេស មីបីកេស ត្រីខ ១យួរ ទឹកត្រី ទឹកស៊ីអ៉ីវ។

