ឯកឧត្តម វ៉ា ស៊ិនភីរម្យ និងលោកជំទាវ ហង្ស ម៉ាណាន ជូនពរ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា


សារលិខិតជូនពរ

សូមបួងសួងដល់វត្ថុស័កិ្តសិទ្ធិក្នុងលោក តាមជួយបីបាច់ថែរក្សា
និងប្រសិទ្ធពរជ័យ សិរីមង្គល បវរមហាប្រសើរ ជូនចំពោះឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា

ក្នុងឱកាសសិរីមង្គល នៃថ្ងៃខួបចម្រើនជន្មាយុ
នៅថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៥

ក្នុងឱកាសដ៏បវរសួស្តី សិរីមង្គល និងវិបុលសុខមហា ប្រសើរនាពេលនេះ
ខ្ញុំបាទ និងភរិយា សូមសម្តែងនូវការដឹងគុណដ៏ជ្រាលជ្រៅចំពោះ
ឯកឧត្តម អ៊ុចបូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ដែល បានប្រឹងប្រែងយក
អស់កម្លាំងកាយ ប្រាជ្ញាស្មារតី ក្នុងការចូលរួមដឹកនាំស្ថាប័នព្រឹទ្ធសភា
ឱ្យមានការរីកចម្រើន និង ចូលរួមចំណែកពង្រឹងនីតិរដ្ឋ លទ្ធិប្រជាធិបតេយ្យ
សេរីពហុបក្សនៅកម្ពុជា ពិសេសបន្តចូលរួមក្នុងកិច្ច អភិវឌ្ឍព្រះរាជាណាចក្រកម្ពុជា
ឱ្យកាន់តែមានភាពរីកចម្រើនរុងរឿង ជាឧត្តមប្រយោជន៍ចំពោះជាតិមាតុភូមិ
និងប្រជាជនកម្ពុជា។
ជាថ្មីម្តងទៀត ខ្ញុំបាទ និងភរិយាសូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិ តាមបីបាច់ថែរក្សា
និងប្រសិទ្ធពរជ័យ សិរីមង្គល បវរមហាប្រសើរ ជូនចំពោះ ឯកឧត្តម និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ សូមបានប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

 

Scroll to Top