កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ចុះសម្រួលចរាចរណ៍ ការពារសន្តិសុខ សណ្ដាប់ធ្នាប់ជូន​​​ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានអចិន្ដ្រៃយ៍កាកបាទក្រហមកម្ពុជា​​

ខេត្តកំពង់ស្ពឺ៖ដោយមានការយកចិត្តទុក្ខដាក់ពីសំណាក់ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ​​​​ នាព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥នេះ កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ចុះសម្រួលចរាចរណ៍ ការពារសន្តិសុខ សណ្ដាប់ធ្នាប់ជូន​​​ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានអចិន្ដ្រៃយ៍កាកបាទក្រហមកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានអញ្ជើញចុះជួបសំណេះសំណាល សួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌របស់ កាកបាទក្រហមកម្ពុជា ជូនប្រជាពលរដ្ឋងាយរងគ្រោះបំផុតចំនួន ១,៣២៩គ្រួសារ មកពីស្រុក-ក្រុង ចំនួន៤ នៃខេត្តកំពង់ស្ពឺ៕

Scroll to Top