អនុវត្តតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកសាមគ្គីមុនីជ័យ ធ្វើការចុះល្បាតដើម្បីការពារ បង្ការ ទប់ស្កាត់ បង្រ្កាប រាល់បទល្មើសនានា ក្មេងទំនើង ករណីគ្រឿងញៀន ចោរកម្ម និងឧបទ្ទវហេតុផ្សេងៗដែលអាចកើតមានឡើងនៅក្នុងភូមិសាស្ត្រ

https://youtube.com/shorts/N8vnSysKto0

ខេត្តកំពង់ស្ពឺ៖ ដោយអនុវត្តតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ នាយប់ថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៥ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកសាមគ្គីមុនីជ័យ ដឹកនាំដោយលោក​អនុសេនីយ៍ឯក​ ប៉ាត់ សុងឡេង មេបញ្ជាការ​រង​​​​​​​​ ស្រុកសាមគ្គីមុនីជ័យ​ បានធ្វើការចុះល្បាតដើម្បីការពារ បង្ការ ទប់ស្កាត់ បង្រ្កាប រាល់បទល្មើសនានា ក្មេងទំនើង ករណីគ្រឿងញៀន ចោរកម្ម និងឧបទ្ទវហេតុផ្សេងៗដែលអាចកើតមានឡើងនៅក្នុងភូមិសាស្ត្រស្រុក ដើម្បីការពារ សន្តិសុខ សុវត្ថិភាព និងរក្សាសណ្តាប់ធ្នាប់ ជូនបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន៕

 

Scroll to Top