នារសៀលថ្ងៃព្រហស្បតិ៍ ៨កើត ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៥ លោកជំទាវ ឧត្តមសេនីយ៍ឯក ប៊ុន អក្ខរាទេវី អគ្គាធិការរង នៃអគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារប្រចាំឆមាសទី១ និងលើកទិសដៅការងារអនុវត្តបន្តសម្រាប់ឆមាសទី២ ឆ្នាំ២០២៥ របស់នាយកដ្ឋានអធិការកិច្ច កិច្ចការនគរបាលថ្នាក់កណ្តាល។
កិច្ចប្រជុំនេះប្រព្រឹត្តទៅនៅសាលប្រជុំអគ្គាធិការដ្ឋាន ទីស្តីការក្រសួងមហាផ្ទៃ និងដោយមានការចូលរួមពីលោកឧត្តមសេនីយ៍ទោ ប្រធាននាយកដ្ឋាន លោកឧត្តមសេនីយ៍ លោកវរសេនីយ៍ ជាអនុប្រធាននាយកដ្ឋាន លោក លោកស្រី នាយ-នាយរងការិយាល័យ នាយ-នាយរងផ្នែក និងមន្រ្តី ផងដែរ។
អគ្គាធិការដ្ឋាន

